Join Statement

សេចក្តីថ្លែងការណ៍រួមរបស់សមាគម អង្គការសង្គមស៊ីវិលស្តីពីការទាមទាររាជរដ្ឋាភិបាលកម្ពុជាឲ្យបិទការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់រូបភាពជាអចិន្ត្រៃយ៍

យើងខ្ញុំ ជាសមាគម អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យគ្រឿងស្រវឹង សុខភាព យុវជន សិទ្ធិមនុស្ស    លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ ធនធានធម្មជាតិ សូម​ស្វាគមន៍​​ចំពោះចំណាត់​ការរបស់រាជ​​​​​​រដ្ឋាភិបាល​​កម្ពុជា​             ជាពិសេសក្រសួងព័ត៌មានដែលបានផ្អាក​ការផ្សព្វ​ផ្សាយ​​ពាណិជ្ជ​​កម្ម​គ្រឿងស្រវឹង​តាមទូរទស្សន៍ វិទ្យុគ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ រហូត​ដល់ថ្ងៃទី​៣០ ​ខែមេសា ឆ្នាំ២០២១កន្លងមក​នេះ រួមទាំងហាមឃាត់ការលក់ដូរ និងពិសាគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុ​ង​ប្រទេស​ អំឡុងពេល​នៃការរឹតបន្តឹង​វិធានការរ​ដ្ឋបាលរបស់អាជ្ញាធរស្របជាមួយវិធានការ​​​សុខាភិបាលដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ បច្ចុប្បន្នជំងឺកូវីដ១៩​​ នៅប្រទេសកម្ពុជា បង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ព្រោះជំងឺនេះកំពុងតែរីករាលដាលនិង​ គំរាមកំហែងដល់អាយុជីវិត     ប្រជាពល​រដ្ឋខ្មែរ ដោយ​មាន​អត្រា​អ្នក​ឆ្លងប្រចាំថ្ងៃកាន់តែមានចំនួនកើនឡើងខ្ពស់ ជាក់ស្តែងនៅថ្ងៃទីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១កន្លងមកនេះមានអ្នកឆ្លងកូវីដ១៩រហូតដល់ ៨៤១នាក់​ ហើយរហូតមកដល់ពេលនេះអ្នកស្លាប់ដោយសារជំងឺកូវីដ១៩សរុបជាង១០០នាក់។

                  ​ដោយហេតុថាការប្រើប្រាស់គ្រឿងស្រវឹងជាហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ព្រមទាំងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងច្រើន​ដល់សុខភាពនិង​សុខុមាលភាពសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងជាបន្ទុកជំងឺជាង២០០មុខ នេះបើ​តាម​ការបញ្ជាក់​ដោយរបាយការណ៍​របស់អង្គការ​សុខភាព​ពិភពលោកឆ្នំា២០១២។ ហេតុនេះសមាគម អង្គការ​សង្គម​ស៊ីវិល​ស្នើរា​ជរដ្ឋា​ភិបា​លកម្ពុជា បិទការផ្សព្វ​ផ្សាយ​​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹងតាមស្ថានីយ៍ទូរទស្សន៍ ស្ថានីយ៍វិទ្យុគ្រប់​ប្រព័ន្ធ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមអនឡាញ ព្រមទាំងការផ្សព្វផ្សាយជាផ្ទាំងប៉ាណូធំៗតាមដងផ្លូវទាំងអស់     ជា​​​​អចិន្ត្រៃយ៍ ដើម្បីលើកស្ទួយសុខភាព​ និង សុខុមាលភាពសង្គម ព្រមទាំងជីវភាពរ​ស់នៅរ​បស់​ប្រជាពលរដ្ឋ​។ អង្គការសង្គមស៊ីវិលក៏សូមលើកទឹកចិត្តផងដែរដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យបន្តរឹតត្បិតទៅលើការលក់ដូរ និងប្រើប្រាស់គ្រឿងស្រវឹងដែលកត្តាបង្កហានិភ័យខ្ពស់ដល់ការឆ្លងមេរោគកូវីដ១៩។  

                  ការបិទការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជាអចិន្ត្រៃយ៍នឹងជួយកាត់បន្ថយការឆ្លងរីករាលដាល នៃជំងឺ        កូវីដ១៩ ផង និងជួយ​ដល់​ប្រជាពលរដ្ឋបន្ទាប់ពីជំងឺកូវីដ១៩ផុតរលត់ផង​ ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពសង្គម ក៏ដូចជាសន្សំថវិកា ដោះស្រាយ​វិបត្តិបំណុល ក៏ដូចជាការកាត់បន្ថយកំណើននៃភាពក្រីក្រនៅក្នុងសង្គម។​

                                                     ថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥

                                                           រាជធានីភ្នំពេញ, ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១

សេចក្តីថ្លែងការណ៍រួមនេះចូលរួមគាំទ្រដោយ៖

១. គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព ​(HACC)

២. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

៣. សម្ព័ន្ធភាព សុខភាពនិងការអភិវឌ្ឍន៍ (HEAD)

៤. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)

៥. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC-Cambodia)

៦.​ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ( ADHOC )

៧. អង្គការ គាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)

៨. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

៩.គណកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌ នៅកម្ពុជា (COMFREL)

១០.មជ្ឈមមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

១១. សមាគមបណ្តាញយុវជនកម្ពុជា  (CYN)

១២. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

១៣.​អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

១៤. សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ (YCUD)

១៥. សម្ព័ន្ធដើម្បីសុចរឹតភាព និងគណនេយ្យភាពសង្គម (CISA)

១៦. អង្គការសមាគមធាងត្នោត (STT Cambodia)

១៧. សមាគមយុវជនខ្មែរ (KYA)

១៨. អង្គការសិទិ្ធមនុស្សដើម្បីតម្លាភាព និងសន្តិភាព (HROTP)

១៩. វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)

២០. ​អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(ACT)

២១. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)

២២. អង្គការចលនាដើម្បីសុខភាពកម្ពុជា​(CMH)

២៣. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)​

២៤. អង្គការយុវសន្តិភាព(YFP)

២៥. សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)

២៦. អង្គការភូមិខ្ញុំ (MVI)

២៧. អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ (NAS)

២៨.​  ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)

២៩.​ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធនជលផល(FACT)

៣០. អង្គការក្រុមទ្រទ្រង់ភូមិ(VSG)

៣១. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)

៣២. សហភាពផ្ទះសាមគ្គី (SH)

៣៣. សហភាពសហជីពកម្ពុជា (CCU)

៣៤. អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)

៣៥.សមាគមកម្ពុជាកំចាត់រោគរបេង (CATA)

៣៦. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)

៣៧. អង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា (CCSP)

៣៨.  Adventist Development & Relief Agency (ADRA)

ព័ត៌មានបន្ថែមសូមទាក់ទងៈ

លោកវេជ្ជបណ្ឌិត ទឹម វរ៉ា   នាយកប្រតិបត្តិណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) 

លេខទូរស័ព្ទ ០៧៧ ២៧៥ ២២៧

លោកបណ្ឌិត ប៉ា ចាន់រឿន  ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

លេខទូរស័ព្ទ ០១២ ៧៦៦៣ ៣៦៤

លោក យង់ គិមអេង        ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)     ទូរស័ព្ទលេខ​​ ០១៦ ៨២៨ ២១១   

ទាញយកសេចក្តីថ្លែងការរួម៖ ទាញយកជាភាសាខ្មែរ

en_USEN