«​ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ក្នុង​នាម​ជា​យុវជនកម្ពុជា ​ដើម្បី​ចូលរួម​ការពារ​បរិស្ថាន​ធម្មជាតិ?»​

«​ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ក្នុង​នាម​ជា​យុវជនកម្ពុជា ​ដើម្បី​ចូលរួម​ការពារ​បរិស្ថាន​ធម្មជាតិ?»​

តាមរយៈដំណើរសិក្សាស្វែងយល់ របស់អង្គការYRDP ទៅកាន់ តំបន់ប៉ះពាល់ ស៊ីណាបានរៀនសូត្រពីស្ថានភាពរបស់សហ គមន៍ និងការប្រឈមនៃតំបន់នេះ។ ដោយការចាប់អារម្មណ៍នៃ សម្រស់ព្រៃឈើ និងការមើលឃើញសត្វក្រពើភ្នំ និងសត្វកម្រ ផ្សេងទៀត ។ ស៊ីណាមានក្តីសង្វែកបន្ទាប់ពីបានសិក្សាស្វែង យល់ពីផលប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ពីគម្រោងសាងសង ទំនប់វារីអគ្គិសនីដែលនឹងមាននៅលើទឹកដីនេះ។ បន្ទាប់ពីស្តាប់សកម្មជនយុវជន និងប្រជាជនក្នុងសហគមន៍ កំពុងរស់នៅតំបន់ដែលរងការគំរាមកំហែងឲ្យចេញពីដី និងព្រៃឈើរបស់ពួកគេ ព្រមទាំងជាការមើលឃើញពីកម្លាំង និងមហិចតារបស់សកម្មជនជាយុវជន និងអ្នកភូមិក្នុងការតស៊ូ មតិដើម្បីការពារតំបន់អារ៉ែង «ខ្ញុំបានសួរខ្លួនឯងថា តើខ្ញុំអាចធ្វើអ្វីខ្លះក្នុងនាមជាយុវជនកម្ពុជា ដើម្បីចូលរួមការពារបរិស្ថានធម្ម ជាតិ? »

img_6282

នៅពេលត្រឡប់មករាជធានីភ្នំពេញ ស៊ីណាដែលជានិស្សិត បញ្ចប់ការសិក្សាផ្នែកទស្សនវិជ្ជារូបនេះបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់អង្គការYRDP ដើម្បីសិក្សាពីបទប្បញ្ញត្តិពាក់ព័ន្ធ នៅលើប្រធានបទនេះ ហើយក៏ធ្វើការស្រាវជ្រាវ និងវិភាគជា មួយនឹង កម្មវិធីលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងសកម្ម ភាពសង្គមរបស់YRDP ក្នុងបរិបទនៃជម្លោះនេះ។

បន្ទាប់ពីនេះ គាត់បានស្ម័គ្រចិត្តចេញទៅក្រៅដល់សហគមន៍ ដែលរងផលប៉ះពាល់ផ្សេងទៀត ដើម្បីជួយឱ្យពួកគេយល់ដឹង អំពីសិទ្ធិរបស់ពួកគេ ស្ថានភាពផ្នែកច្បាប់ និងលើកទឹកចិត្តពួក គេឱ្យដោះស្រាយបញ្ហាដោយអហិង្សា និងដោយផ្អែកលើ នីតិរដ្ឋ។

នាងបាននិយាយថា « ពីមុនពួកគាត់ប្រើហិង្សាក្នុងការការពារបរិស្ថាន តែឥឡូវពួកគាត់កែប្រែ ។ ពេលកប៉ាល់បូមខ្សាច់មកដល់ ពួកគាត់លើកច្បាប់មកនិយាយ ដែលពីមុនមកប្រជាជនមួយចំនួន ពួកគាត់កាន់កាំបិត ពូថៅ ពីព្រោះពួកគាត់អត់ដឹងអ្វី ដែលពួកគាត់អាចធ្វើបានទៅតាមផ្លូវច្បាប់ ទទឹមនឹងនេះដែរអ្នកប្រព្រឹត្តបទល្មើសក៏ខ្លាចរអាដែរ ពេលពួកគាត់យល់ដឹងច្រើនពីច្បាប់ ។ »

ក្រៅពីនេះ ស៊ីណាបាននាំយកបញ្ហានេះមកជជែកនៅជំហ៊ាន បន្ទាប់ទៀត ជាក់ស្ដែងនា ខែតុលា ឆ្នាំ២០១៥ ស៊ីណាបានចូលរួមកម្មវិធីកិច្ចពិភាក្សារវាងយុវជនជាមួយសមាជិកសភាស្ដីអំពីការគ្រប់គ្រង ធនធានធម្មជាតិដែលបានរៀបចំដោយអង្គការYRDP។ ទទឹមនឹងនេះដែរក្នុងវគ្គសំណួរចម្លើយ ស៊ីណាអាចលើកឡើងពី ការព្រួយបារម្ភរបស់នាង និងក្តីកង្វល់របស់ប្រជាពលរដ្ឋនៅ តំបន់អារ៉ែង និងកោះស្រឡៅផងដែរ ។ នាងបាននិយាយថា: «ខ្ញុំបានប្រាប់អ្នកនយោបាយពីអ្វី ដែលខ្ញុំបានឃើញនៅតាម តំបន់ធម្មជាតិទាំងនេះ ហើយខ្ញុំបានប្រាប់ពួកគេឲ្យចាត់វិធាន ការ» ។

ការចូលរួមរបស់ស៊ីណា គឺដើម្បីការពារធម្មជាតិដ៏ស្រស់ស្អាត របស់ប្រទេសកម្ពុជា ។ នាងបន្តថា ក្នុងនាមជាអ្នកស្ម័គ្រអស់ រយៈពេល៦ខែជាមួយអង្គការYRDP នាងបានធ្វើការជាមួយក្រុម យុវជន(ក្លឹបយុវជនរបស់YRDP) ដែលមានឈ្មោះថា “ការអប់រំ យុវជនដើម្បីបរិស្ថាន”។ ក្នុងពេលនោះ ក្លឹបធ្វើការផ្សព្វផ្សាយ ពីការយល់ដឹងនៃការប្រើប្រាស់ថង់ផ្លាស់ស្ទិច ផលប៉ះពាល់សុខ ភាពនៃសំរាមនៅក្នុងសហគមន៍ និងបានដឹកនាំយុទ្ធនាការ បរិស្ថាន “ការដាំកូនឈើ១០០ដើម”នៅក្នុងសាលា ។

img_5236

តាមរយៈការប្តេជ្ញាចិត្ត ស៊ីណាអាចឈានទៅដល់ការពង្រឹង សហគមន៍តាមរបៀបអនុវត្តជាក់ស្តែង ព្រមទាំងជម្រុញមិត្តភក្តិ និង យុវជនដទៃទៀត ដែលនៅជុំវិញនាងដើម្បីចូលរួមនៅ ក្នុងកិច្ចការពារបរិស្ថាន និងលើកទឹកចិត្តការគ្រប់គ្រងធនធាន ធម្មជាតិឱ្យមានតម្លាភាព។ ទាំងនេះហើយ ដែលបានឆ្លើយ សំណួររបស់នាង: »ខ្ញុំអាចធ្វើអ្វីខ្លះក្នុងនាមជាយុវជនកម្ពុជា ដើម្បីចូលរួមការពារបរិស្ថានធម្មជាតិ?» ។

“នៅពេលដែលខ្ញុំឃើញពីអយុត្តិធម៍សង្គម វាធ្វើឲ្យខ្ញុំឈឺចាប់ ហើយខ្ញុំចង់រួមចំណែកដោះស្រាយបញ្ហាទាំងនេះ»