កម្មវិធីទំនាក់ទំនង និងបោះពុម្ពផ្សាយ (PCP)

គម្រោងនេះមានគោលបំណងផ្ដល់ឱ្យយុវជននូវប្រភពព័ត៌មាន និងផ្ដល់ទីកន្លែងសម្រាប់ចែករំលែកទស្សនៈរបស់ខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជា វីដេអូឯកសារ ប្រព័ន្ធបណ្ដាញសង្គម និងការបោះពុម្ភផ្សាយនានា។

pcp

កម្មវិធីនេះក៏មានមជ្ឈមណ្ឌលសិក្សាយុវជនដែលផ្ដល់ទីកន្លែងសិក្សាសម្រាប់យុវជនចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ កាសែត អីុនធឺណិត ហើយក៏មានបណ្ណាល័យដែលបំពាក់បរិក្ខាល្អដើម្បីឱ្យ YRDP ផ្សព្វផ្សាយប្រធានបទមួយចំនួនដូចជា៖ ការគិតពិចារណាស៊ីជម្រៅ ពលរដ្ឋសកម្ម ការចូលរួមក្នុងសង្គម ការអប់រំពីសន្តិភាព បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ។