ចក្ខុវិស័យ បេសកកម្ម និងគោលដៅ

YRDP ជំរុញការកសាងសង្គមមួយពោរពេញដោយយុវជន ដែលត្រូវបានផ្ដល់អំណាចពេញលេញក្នុងការប្រើប្រាស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ខ្លួន ដើម្បីក្លាយជាអ្នកដឹកនាំសម្រាប់ការអភិវឌ្ឍប្រកបដោយសន្តិភាព សមធម៌ និងចីរភាព។

ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យខាងលើ ជានិច្ចកាល យើងតែងតែផ្សារភ្ជាប់យុវជនក្នុងមេរៀន និងសកម្មភាពនានា ដែលបណ្ដុះជំនាញការគិតបែបស៊ីជំរៅ និងផ្ដល់អំណាចឲ្យពួកគេបានប្រើប្រាស់យ៉ាងពេញលេញនូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងពង្រឹងមនសិការសង្គម ក្នុងការជំរុញសកម្មភាពវិជ្ជមានក្នុងសង្គម ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនគេផ្ទាល់ សម្រាប់គ្រួសារ សម្រាប់សហគមន៍ និងប្រទេសជាតិទាំងមូល។

ជាលទ្ធផល យុវជនកម្ពុជានឹងក្លាយខ្លួនជាប្រជាជនសកម្ម និងមានការប្ដេជ្ញាខ្ពស់ក្នុងការបង្កើតជីវិតមួយប្រកបដោយគុណភាព តាមរយៈការចូលរួមយ៉ាងប្រាកដប្រជាក្នុងការផ្ដួចផ្ដើម និងជំរុញទឹកចិត្តដល់យុវជនផ្សេងទៀត ឲ្យចូលរួមផ្សព្វផ្សាយអំពីចីរភាពសន្តិភាព យុត្តិធម៌ និងសង្គមប្រជាធិបតេយ្យ។

មិនត្រឹមតែប៉ុណ្ណោះ រាល់ការអនុវត្តគម្រោង និងសកម្មភាពនានារបស់យើងគឺពឹងផ្អែកលើតម្លៃស្នូលចំនួន៧គឺ ការអភិវឌ្ឍ ភាពមិនលំអៀង សមភាពយេនឌ័រ ការផ្ដល់សិទ្ធិអំណាច សាមគ្គីភាព តម្លាភាព និងអហិង្សាសកម្ម។ លើសពីនេះទៅទៀត រាល់សកម្មភាពទាំងអស់ ក្នុងគម្រោងរបស់យើង ត្រូវបានបង្កើតឡើងដោយផ្អែកលើផែនការយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំផ្សេងៗដូចជា ការផ្ដោតលើយេនឌ័រ ភាពស្របច្បាប់ ការគិតគូរលើបរិស្ថាន ការប្រើប្រាស់ព័ត៌មានបែបវិទ្យាសាស្ត្រ និងការគោរពសិទ្ធិមនុស្ស