កម្មវិធីពង្រឹងសិទ្ធិអំណាចយុវជនដើម្បីសមធម៌សង្គម (EYES)

កម្មវិធីនេះមានគោលបំណងផ្តល់អំណាចដល់យុវជនធ្វើការស្រាវជ្រាវ ដើម្បីទទួលបានការយល់ដឹងពីតួនាទី និងសិទ្ធិក្នុងសង្គមផ្ទាល់ខ្លួនរបស់យុវជន។ តាមរយៈចន្លោះដ៏ទូលាយនៃការបណ្ដុះបណ្ដាល និងសកម្មភាពដែលទាក់ទងនឹងគម្រោង EYES បានអនុញតិឱ្យយុវជនមានការកើនឡើងនូវការអប់រំផ្នែកសន្ដិភាព និងសិទ្ធិពលរដ្ឋក្នុងតំបន់។ EYES គឺជាកម្មវិធីដំបូងគេដែលសង្កត់ធ្ងន់លើការបណ្ដុះបណ្ដាលក្នុងចំណោមកម្មវិធីបួនរបស់ YRDP មុនពេលក្លាយទៅជាអ្នកចូលរួមតាមរយៈកម្មវិធីផ្សេងៗ។ EYES អនុញាតិឱ្យសិស្ស និស្សិតមើលឃើញ និងយល់ដឹងកម្មវិធីរបស់យើងបានយ៉ាងល្អ។ បច្ចុប្បន្ន EYES មានគម្រោង២៖

គម្រោងការអប់រំសិទិ្ធពលរដ្ឋ និង សិទិ្ធនយោបាយសម្រាប់យុវជន (CPREY)
គម្រោងនេះផ្តោតសំខាន់លើការកសាងសមត្ថភាពយុវជនក្នុងការប្រើប្រាស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយក្នុងនាមជាពលរដ្ឋដែលមានទំនួលខុសត្រូវ។ វគ្គដែលពេញនិយមរបស់ YRDP រួមមាន ការអភិវឌ្ឍន៍ខ្លួងឯង និងប្រធានបទផ្សេងៗដូចជា លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ។ យុវជនសិក្សាលើរបៀបទំនាក់ទំនងផ្សេងៗគ្នា ឧទាហរណ៍ កិច្ចពិភាក្សាជាមួយអ្នកនយោបាយ វេទិការយុវជន ការពិភាក្សាតាមវិទ្យុនូវរបៀបក្នុងការចូលរួមដោះស្រាយបញ្ហាសង្គម និងទទួលខុសត្រូវសម្រាប់ជីវិត ក្រុមគ្រួសារ និងសង្គមរបស់យុវជន។

គម្រោងការចូលរួមរបស់យុវជនក្នុងការកសាងសន្តិភាព និងការផ្សះផ្សាប្រវត្តិសាស្រ្ត (PBREY)
គម្រោងនេះផ្ដោតសំខាន់លើការអប់រំសន្តិភាព ហើយមានគោលបំណងពង្រឹងសមត្ថភាពយុវជនដើម្បីឆ្លើយតបទៅនឹងជម្លោះតាមរយៈភាពខុសគ្នានៃការបណ្តុះបណ្តាលដែលផ្តល់ជូន ឧទាហរណ៍ ការវិភាគប្រវត្តិខ្មែរក្រហម ការដោះស្រាយទំនាស់ ការកសាងសន្តិភាពចម្រុះជាតិពន្ធុ និងអហិង្សាសកម្ម។ យុវជនត្រូវបានផ្ដល់ជូននូវវេទិការជាច្រើនទៀតដើម្បីចូលរួមក្នុងដំណើការដែលកំពុងបន្តក្នុងប្រទេស៖ ឧទាហរណ៍ នៅក្នុងកិច្ចសន្ទនារវាងមនុស្សគ្រប់ជំនាន់ និងអ្នកធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ឬការចូលរួមប្រលងសរសេរបទចម្រៀងជាតិ គម្រោងដែលផ្សារភ្ជាប់មនុស្សគ្រប់ជំនាន់ និងប្រវត្តិរបស់មនុស្សតាមបែបជាសិល្បៈ។