ជំនួយឧបត្ថម្ភ

សូមអរគុណចំពោះការចាប់អារម្មណ៍របស់អ្នកក្នុងការគាំទ្រដល់ YRDP ផ្នែកហិរញ្ញវត្ថុ! រាល់ចំនួនទឹកប្រាក់ទាំងអស់ជាការលើកទឹកចិត្ដយើងយ៉ាងខ្លាំងក្នុងការបន្តនូវទស្សនវិស័យសង្គមដែលយុវជនត្រូវបានពង្រឹងសិទ្ធិអំណាច ដើម្បីអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ពួកគេក្នុងនាមជាអ្នកដឹកនាំការអភិវឌ្ឍកម្ពុជាប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព។

យើងរីករាយក្នុងការទំនាក់ទំនងជាមួយអ្នកដើម្បីកំណត់របៀបប្រសើរដែលយើងអាចទទួលនូវវិភាគទានរបស់អ្នក សូមអរគុណសម្រាប់ការបំពេញសំណុំបែបបទនេះហើយយើងនឹងទាក់ទងអ្នកក្នុងពេលឆាប់ៗ។

សូមចំណាំ: បុគ្គលិករបស់ YRDP និងអ្នកស្ម័គ្រចិត្តកំពុងតែធ្វើការយ៉ាងលំបាកនិងចំណាយមានប្រសិទ្ធិភាព ដើម្បីធានាថាធនធានភាគច្រើននឹងគាំទ្រក្នុងកម្មវិធីរបស់យើង។ ក្នុងនាមជាអង្គការមួយ YRDP គឺមិនផ្តោតសំខាន់តែលើការផ្ទេរចំណេះដឹងនោះទេ ប៉ុន្តែក៏មានបំណងផ្លាស់ប្តូរអាកប្បកិរិយា និងឥរិយាបថរបស់យុវជនផងដែរ។ ដោយសង្កេតឃើញថា គំនិតដែលចេះតែទាញប្រយោជន៍សម្រាប់ខ្លួនឯងគឺក្តីបារម្ភសម្រាប់សង្គមកម្ពុជា YRDP លើកទឹកចិត្តឱ្យមានវប្បធម៌ចែករំលែក។ ដោយហេតុនេះហើយទើបយុវជនដែលចូលរួមវគ្គបណ្តុះបណ្តាលនឹងត្រូវចូលរួមវិភាគទានតិចតួច ហើយបុគ្គលិកទាំងអស់ក៏ចូលរួមបង់នូវចំនែកតូចមួយនៃប្រាក់ខែទៅដល់មូលនិធិ YRDP។ ការរួមចំនែកទាំងនេះនឹងធ្វើឱ្យយុវតីឆ្នើមមកពីតំបន់ដាច់ស្រយាលដែលបញ្ចប់ថ្នាក់វិទ្យាល័យអាចបន្តទៅមហាវិទ្យាល័យបាន។