Single Blog Title

This is a single blog caption

ឱកាសការងារជាអ្នកស្ម័គ្រចិត្ត

អង្គការ កម្មវិធីអភិវឌ្ឍធនធានយុវជន គឺជាអង្គការយុវជននាំមុខគេក្នុងប្រទេសកម្ពុជាបានបង្កើតឡើង នៅឆ្នាំ១៩៩២ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ១៩៩៩ ដោយឈរលើគុណតម្លៃនៃការអប់រំពលរដ្ឋ និងសន្តិភាព និងការពង្រឹងសិទ្ធិអំណាចយុវជនឲ្យកា្លយជាពលរដ្ឋដែលមានទំនួលខុសត្រូវក្នុងសង្គម។ កម្មវិធី លើកកម្ពស់ការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គម ត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ១៤ នាក់ ដើម្បីបំពេញការងារក្នុងរយៈពេលយ៉ាងតិច ៦ខែ (កន្លះពេល ឫពេញម៉ោង) ក្នុងរាជធានីភ្នំពេញ។
ទំនួលខុសត្រូវ៖
• ជួយដល់មន្ត្រីគម្រោងក្នុងការរៀបចំ និងសម្របសម្រួលកម្មវិធីដូចជា វេទិកាយុវជន សិក្ខាសាលា កិច្ចប្រជុំ កម្មវិធីវិទ្យុ វគ្គបណ្តុះបណ្តាល កិច្ចពិភាក្សា និងកម្មវិធីសំខាន់ៗផ្សេងទៀតរបស់ស្ថាប័ន
• គាំទ្រ និងជម្រុញឲ្យមានការចូលរួមរបស់យុវជន ក្នុងសកម្មភាពអភិវឌ្ឍសង្គម
• បង្កើនទំនាក់ទំនងល្អជាមួយយុវជន និងជាតំណាងយុវជនរបស់ស្ថាប័នចូលរួមកិច្ចប្រជុំរបស់បណ្តាញនានា
• ចែករំលែកចំណេះដឹង និងពត៌មានស្តីអំពីគម្រោង/ស្ថាប័នដល់យុវជន និងសាធារណជនទូទៅ
• រៀបចំ និងសរសេរករណីសិក្សា ឫរឿងរ៉ាវនៃការផ្លាស់ប្តូររបស់យុវជនដែលបានចូលរូមសកម្មភាពរបស់ស្ថាប័ន
• សរសេរកំណត់ហេតុ និងរបាយការណ៍សកម្មភាពរបស់គម្រោង
លក្ខណៈសម្បត្តិ៖
• ជានិស្សិតដែលធ្លាប់ចូលរួមវគ្គ “ការអភិវឌ្ឍន៏ខ្លួនឯង” នៅកម្មវិធីអភិវឌ្ឍនធនធានយុវជន ត្រូវបានផ្តល់អទិភាព
• និស្សិតសាកលវិទ្យាល័យ ឫបញ្ចប់បរិញ្ញាប័ត្រគ្រប់ផ្នែក
• អាចធ្វើដំណើរទៅតាមខេត្តបាន និងអាចធ្វើការថ្ងៃចុងសបា្តហ៍
• អាចប្រើប្រាស់កម្មវិធី Ms. Word, Excel, PowerPoint, Email, and Social Medias ក្នុងការទំនាក់ទំនង
• មានការតាំងចិត្តខ្ពស់ ច្នៃប្រឌិត និងរៀនសូត្រពីចំណេះដឹងថ្មីៗពីការងារ
• គោរព ស្រលាញ់ការងារស្ម័គ្រចិត្ត និងរបៀបធ្វើការងារជាក្រុម
អត្ថប្រយោជន៍៖
• បង្កើនសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ការងារ
• ឱកាសអទិភាពទទួលបានការងារជាមួយស្ថាប័ន
• ឱកាសទទួលបានវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព និងជំនាញជាមួយអ្នកជំនាញ
• ទទួលបានបទពិសោធន៍ជាក់ស្តែងពីការអនុវត្តគម្រោង
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមរៀបចំប្រវត្តិរូប និងទាក់ទងដាក់ពាក្យបាននៅរៀងរាល់ម៉ោងធ្វើការចាប់ពី ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីរសៀលតាមរយៈ nin@yrdp.org, 017 966 378 chantra@yrdp.org, 010 423 866 ឫមកកាន់ការិយាល័យដោយផ្ទាល់នៅអាស័យដ្ឋាន #93, St. 590 បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់វេបសាយ៖ http://www.yrdp.org ឫ ហ្វេសប៊ុក៖ Youth Resource Development Program (YRDP) Cambodia។ កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ១៩ ខែមករា ឆ្នាំ២២០១៨ វេលាម៉ោង ៥៖០០នាទីរសៀល។